អំពីយើង

ធី.អិម.ខេ អ៊ិនវេសម៉ិន ឯ.ក គឺជាក្រុមហ៊ុននាំចេញ និងកែច្នៃអង្ករឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៣។ យើងបានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗសម្រាប់កែច្នៃ និងវេចខ្ចប់អង្ករស្របតាមស្តង់ដារអនាម័យ និងសុវត្ថិភាពម្ហូបអាហារអន្តរជាតិ។ ស្រូវទាំងអស់ត្រូវបានកិនដោយរ៉ោងម៉ាស៊ីនធំៗចំនួន ៨ទីតាំង ជាដៃគូសហការរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅខេត្តបាត់ដំបង និងពោធិ៍សាត់ ជាទឹកដីស្រូវអង្ករល្អប្រណិតបំផុតនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនយើងអាចផ្គត់ផ្គង់រហូតដល់ ១០០០០តោនក្នុងមួយខែ និងអាចធ្វើការវេចខ្ចប់កញ្ចប់តូចចាប់ពី ១គីឡូក្រាម រហូតដល់ ១.២តោន តាមតម្រូវការរបស់អតិថិជន ជាមួយនឹងអង្ករប្រណិតជាច្រើនប្រភេទដូចជាអង្ករផ្ការំដួល អង្ករសុម៉ាលី អង្ករសែនក្រអូប អង្ករស្រង៉ែ អង្ករបាក់ពីរកំណាត់ បីកំណាត់ និងអង្ករបាយទន់ជាច្រើនប្រភេទទៀត។ ដោយដឹងថា គុណភាព និងសុវត្ថិភាពចំណីអាហារ គឺជាអាទិភាពខ្ពស់បំផុត និងជាកត្តាសម្រេចចិត្តសម្រាប់ការរស់រាន និងការអភិវឌ្ឍន៍របស់ក្រុមហ៊ុន និងបុគ្គលិកទាំងអស់ ។ ក្រុមហ៊ុន T.M.K INVESTMENT CO., LTD មានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការសាងសង់ ថែរក្សា និងកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាពជាប្រចាំ ស្របតាមស្តង់ដារ BRC, FSMA ។ល។ ដើម្បីធានាការកែលម្អជាបន្តបន្ទាប់នៃការពេញចិត្តរបស់អតិថិជន ឆ្លើយតបនឹងការជឿទុកចិត្ត និងការរំពឹងទុកដែលកើនឡើងរបស់អតិថិជន ។

អ្វីដែលជាគំនិតរបស់យើង

ទស្សនវិស័យរបស់យើង

យើងនឹងបង្ហាញពិភពលោកថាយើងគឺជាអ្នកផ្គត់ផ្គង់អង្ករដ៏ល្អបំផុត​ ។

អ្វីដែលយើងធ្វើ

បេសកម្មរបស់យើងគឺ

ដើម្បីនាំអង្ករល្អបំផុតរបស់កម្ពុជាទៅកាន់ពិភពលោក ។

ដើម្បីជួយកសិករខ្មែរក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។

ការទទួលស្គាល់របស់យើង